កម្ចីគេហដ្ឋាន (Home Loan)
អត្រាការប្រាក់ត្រឹមតែ 4.99% ក្នុងមួយឆ្នាំសម្រាប់ឆ្នាំដំបូង ហើយ 6.99% ក្នុងមួយឆ្នាំពីឆ្នាំទីពីរទៅ
ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ គឺជាសាខារបស់ធនាគារចិន (ហុងកុង) លីមីតធីត ដែលជាបុត្រសម្ព័ន្ធទាំងស្រុងរបស់ធនាគារចិនការិយាល័យកណ្ដាល ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2010 និងត្រូវបានអនុម័តដោយគណៈកម្មការនិយ័តកម្មធនាគារចិន ព្រមទាំងទទួលបានអាជ្ញាប័ណ្ណធនាគារពេញសិទ្ធិពីធនាគារជាតិនៃកម្ពុជា (NBC) ផងដែរ។
ស្របតាមកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ ផ្ដល់ជូននូវប្រាក់កម្ចីគេហដ្ឋាន (Mortgage Loan) ដែលសមស្របសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា ក្នុងការទិញលំនៅដ្ឋានថ្មី ការកែលម្អលំនៅដ្ឋាន និងការសាងសង់លំនៅដ្ឋាន។ល។
លក្ខណៈពិសេសនៃកម្ចីគេហដ្ឋាន មានដូចតទៅ៖
- អនុម័តលើទឹកប្រាក់កម្ចីចាប់ពី 30,000.00 ដុល្លារអាមេរិកឡើងទៅ
- រយៈពេលកម្ចីរហូតដល់ទៅ 20 ឆ្នាំ
- ប្រាក់កម្ចីមានទំហំទឹកប្រាក់រហូតដល់ទៅ 70% នៃតម្លៃអចលនទ្រព្យមានប្លង់រឹង
- កម្រៃដំណើរការរៀបចំត្រឹម 1% នៃទំហំប្រាក់កម្ចី
- សម្រាប់អ្នកដែលមានអាយុ 20 ឆ្នាំ រហូតដល់ 65 ឆ្នាំ
- ផ្ដល់សេវាធានារ៉ាប់រងអគ្គីភ័យសម្រាប់អចលនទ្រព្យ
- ការអនុម័តឆាប់រហ័សលើការស្នើសុំប្រាក់កម្ចី
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។