ប័ណ្ណឥណពន្ធ

ប័ណ្ណឥណពន្ធ​របស់ធនាគារ​ចិន (ហុងកុង) សាខា​រាជធានីភ្នំពេញ ដែល​មាន​ម៉ាកយីហោ UnionPay និង ប្រព័ន្ធប្រតិបត្តិការឆ្លងធនាគារ (Cambodian Shared Switch (CSS)) អនុញ្ញាតឱ្យ​លោកអ្នក​រីករាយ​ក្នុងការ​ទិញ​ទំនិញ ទទួលបានកម្មវិធីប្រូម៉ូសិន​របស់ UnionPay និង​ការ​ទិញទំនិញអនឡាញ​នៅទូទាំង
ពិភព​លោក និង​នៅ​គ្រប់ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា។

លក្ខណៈពិសេសរួមមានដូច​ខាង​ក្រោម៖

  • អាច​ចូលទៅប្រើប្រាស់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (“ATM”) ទូទាំង​សកល​លោក​ ដែលមានរូបសញ្ញា UnionPay និងរូបសញ្ញា CSS នៅក្នុង​ប្រទេស​កម្ពុជា​
  • អាច​ដក​ប្រាក់​​បានរហូតដល់ទៅ 3,000.00 ដុល្លារ​​តាម​ម៉ាស៊ីនដក​ប្រាក់ស្វ័យប្រវត្តិ (“ATM”) និង​​អាច​ទិញ​ទំនិញ​អនឡាញ​​បានរហូត​ដល់ទៅ 15,000.00 ដុល្លារ។
  • គណនី​រូបិយប័ណ្ណពីរ (ប្រាក់​យ៉ន់ ឬ​ដុល្លារអាមេរិក) ដែលភ្ជាប់ទៅ​​នឹង​ប័ណ្ណ​ឥណពន្ធ អាស្រ័យទៅ​តាម​ការ​ជ្រើស​រើស​របស់អតិថិជន។

លោកអ្នកត្រូវបំពេញតាមលក្ខខណ្ឌប្រើប្រាស់ដូចខាងក្រោម៖

  • មានអាយុ​ចាប់ពី 18 ឆ្នាំឡើងទៅ
  • មាន ឬ​បើក​គណនី​ប្រាក់បញ្ញើ​​ជា​ប្រាក់ដុល្លារអាមេរិក ឬ​ប្រាក់យ៉ន់ ភ្ជាប់ទៅនឹង​​ប័ណ្ណ​ឥណពន្ធ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង​មក​កាន់​ផ្នែក​សេវា​អតិថិជនតាមរយៈទូរសព្ទ (855) 23 988 886  ឬ​សូមទៅកាន់​សាខា​ដែលស្ថិតនៅជិត​លោក​អ្នកបំផុត។


កម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃសម្រាប់ពាណិជ្ជករដែលជាអតិថិជនរបស់
ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ

ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ ផ្ដល់ជូននូវកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃសម្រាប់

ពាណិជ្ជករនានា ជាពិសេសសម្រាប់ភោជនីយដ្ឋាន សណ្ឋាគារ ហាងទំនិញ ទីកន្លែងកម្សាន្ត 

សេវាសុខភាព និងសេវារថយន្ត។ល។ ហើយការផ្ដល់ជូននេះ គឺផ្អែកលើកេរ្តិ៍ឈ្មោះដ៏រឹងមាំ 

បទពិសោធន៍ បច្ចេកវិទ្យាទំនើប និងបណ្ដាញទូទាំងពិភពលោករបស់ធនាគារ។ សេចក្ដីប្រកាសនេះមានគោលបំណងផ្ដោតលើពាណិជ្ជករ និងម្ចាស់ប័ណ្ណ។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកសេវាអតិថិជនតាមរយៈលេខទូរសព្ទ (855) 23 988 886។