ធនាគារតាមប្រព័ន្ធអនឡាញ
សន្តិសុខអ៊ិនធឺណិតសម្រាប់សេវាធនាគារអនឡាញ
ជូនចំពោះអតិថិជនប្រើប្រាស់សេវាធនាគារអនឡាញរបស់ធនាគារចិនជាទីគោរព៖ ធនាគារចិនយើងខ្ញុំមានការប្ដេជ្ញាចិត្តក្នុងការផ្ដល់សេវាធនាគារអនឡាញដែលមានគុណភាព និងសុវត្ថិភាពជូនដល់លោកអ្នក ហើយដើម្បីពង្រឹងសុវត្ថិភាពប្រាក់កាសរបស់លោកអ្នក និងភាពអាចជឿជាក់បាននៃប្រតិបត្តិការសាច់ប្រាក់តាមអនឡាញ ខាងក្រោមនេះជាចំណុចដែលត្រូវកត់សម្គាល់ នៅពេលប្រើប្រាស់សេវាធនាគារអនឡាញរបស់ធនាគារចិនយើងខ្ញុំ៖
បញ្ចូលឈ្មោះដោយប្រើអាសយដ្ឋានដែលត្រឹមត្រូវ
សូមបញ្ចូលអាសយដ្ឋានគេហទំព័ររបស់ធនាគារចិនសាខារាជធានីភ្នំពេញ ដោយផ្ទាល់៖
https://www.bankofchina.com.kh
លោកអ្នកនឹងឃើញសារស្វាគមន៍ត្រឹមត្រូវ ដែលលោកអ្នកបានរក្សាទុក និងកំណត់ត្រាចូលប្រើប្រាស់កាលពីពេលថ្មីៗ ក្រោយពេលចូលទៅប្រើសេវាធនាគារដែលពិតប្រាកដ។
សូមយកចិត្តទុកដាក់ចំពោះយថាភាពនៃគេហទំព័រ ហើយសូមទូរសព្ទមកកាន់ផ្នែកសេវាអតិថិជនសម្រាប់សំណួរផ្សេងៗ។
រក្សាសុវត្ថិភាពលេខសម្គាល់ខ្លួន និងលេខសម្ងាត់របស់លោកអ្នក
ធនាគារចិនយើងខ្ញុំ នឹងមិនសុំលេខសម្ងាត់ពីលោកអ្នកឡើយ។ សូមកុំប្រាប់លេខសម្ងាត់របស់អ្នកឱ្យអ្នកដទៃដឹង (រាប់បញ្ចូលទាំងបុគ្គលិករបស់ធនាគារចិន និងនគរបាលផងដែរ) ។ ចូរប្រុងប្រយ័ត្នចំពោះការឆបោកសុំលេខសម្គាល់ខ្លួនរបស់លោកអ្នក (លេខប័ណ្ណចុះឈ្មោះចូល) និងលេខសម្ងាត់ ពីព្រោះជនល្មើសអាចឆបោកយកលេខប័ណ្ណរបស់លោកអ្នក លេខសម្គាល់ខ្លួន និងលេខសម្ងាត់របស់អ្នក តាមរយៈអ៊ីមែល លិខិតនានា តាមទូរសព្ទ ឬការផ្ញើសារ SMS ជាដើម។ សូមទូរសព្ទទៅកាន់ផ្នែកសេវាអតិថិជនរបស់ធនាគារចិន សម្រាប់សំណួរផ្សេងៗ។
សូមកុំប្រើលេខ ឬអក្សរ ដែលងាយស្មានត្រូវ មកធ្វើជាលេខសម្ងាត់ ដូចជាថ្ងៃខែឆ្នាំកំណើតរបស់អ្នក លេខទូរសព្ទ និងស្លាកលេខយានយន្ត ជាដើម ។ ជាការល្អ អ្នកគួរប្រើលេខសម្ងាត់ ដែលផ្សំចេញពី តួលេខ និងអក្សរ (អក្សរធំ និងអក្សរតូច) ដែលពិបាកក្នុងការបំបែកអក្សរសម្ងាត់។
សូមកុំប្រើប្រាស់លេខសម្ងាត់ដូចគ្នានេះ ដើម្បីចូលប្រើប្រាស់សេវាអនឡាញផ្សេងទៀត (ដូចជា លេខសម្ងាត់អ៊ិនធឺណិត ឬអ៊ីមែលជាដើម)។
លោកអ្នកគួរតែផ្លាស់ប្ដូរលេខសម្ងាត់សម្រាប់សេវាធនាគារអនឡាញរបស់អ្នកជាប្រចាំ។
សូមកុំសរសេរលេខសម្គាល់ខ្លួន និងលេខសម្ងាត់របស់លោកអ្នកនៅលើក្រដាស ឬប័ណ្ណអ្វីមួយឱ្យសោះ។ មិនត្រូវប្រាប់អ្នកដទៃអំពីលេខសម្គាល់ខ្លួន និងលេខសម្ងាត់របស់លោកអ្នក ហើយក៏មិនត្រូវទទួលយកសំណើពីមនុស្សប្លែកមុខឡើយ នៅពេលប្រើប្រាស់សេវាធនាគារអនឡាញ។
មិនត្រូវបញ្ចេញព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក (ដូចជាព័ត៌មានអំពីឯកសារអត្តសញ្ញាណ ឬលិខិតឆ្លងដែន អាសយដ្ឋាន ឬគណនីធនាគារ) សម្រាប់គេហទំព័រដែលមិនស្គាល់អត្តសញ្ញាណ ឬដែលគួរឱ្យសង្ស័យនោះទេ។
សូមរក្សាលេខសម្ងាត់អេឡិចត្រូនិក (E-Token) និងឧបករណ៍បញ្ជាក់ផ្សេងទៀតឱ្យមានសុវត្ថិភាព ហើយក្នុងករណីបាត់បង់ សូមចាត់ចែងឱ្យមានការរាយការណ៍ និងការប្ដូរថ្មី នៅតាមសាខាធនាគាររបស់យើងខ្ញុំ។
កំណត់សម្គាល់អំពីប្រតិបត្តិការសេវាធនាគារអនឡាញ
សូមកុំប្រើប្រាស់សេវាធនគារអនឡាញនៅតាមទីសាធារណៈ (ដូចជាកន្លែងបម្រើសេវាអ៊ិនធឺណិត ឬបណ្ណាល័យសាធារណៈជាដើម) ក្នុងករណីដែលកុំព្យូទ័រសាធារណៈត្រូវបានដំឡើងនូវកម្មវិធីតាមដានក្នុងផ្លូវមិនល្អ ឬមានអ្នកលួចមើល។
ពិនិត្យមើលអនុលោមភាពនៅត្រង់ “កំណត់ត្រាចុះឈ្មោះចូល” នៅលើទំព័រស្វាគមន៍ ដើម្បីពិនិត្យមើលលក្ខខណ្ឌមិនប្រក្រតីណាមួយឱ្យបានទាន់ពេលវេលា។ ហើយចៀសវាងការភាន់ច្រឡំ ឬការឆបោកពីសំណាក់អ៊ីមែល ឬគេហទំព័រគៃបន្លំ។
សូមប្រាកដថាលោកអ្នកបានចុះឈ្មោះប្រើប្រាស់សេវាធនាគារអនឡាញរបស់ធនាគារចិនយើងខ្ញុំរួចរាល់ហើយ។ លោកអ្នកអាចពិនិត្យមើលទិន្នន័យវិញ្ញាបនបត្រឌីជីថល ដោយចុចពីរដងលើសោរតូច មួយ ឬរូបកូនសោរនៅជ្រុងស្ដាំផ្នែកខាងក្រោមនៃគេហទំព័រ ឬពិនិត្យមើលសុពលភាពនៃវិញ្ញាបនបត្រ របស់ធនាគារចិន (BOC) ដោយជ្រើសរើសយកពាក្យ “Tools>>Options>>Content>>Certificates” នៅលើម៉ឺនុយ របស់កម្មវិធីបើកអ៊ីនធឺណិត IE របស់លោកអ្នក។
ប្រសិនបើលោកអ្នកចុះឈ្មោះចូលដោយប្រើអាសយដ្ឋានដែលរក្សាទុកក្នុងហ្វូលឌ័រ Favorites នៃកម្មវិធីបើកអ៊ិនធឺណិតរបស់លោកអ្នក ជាការណែនាំ អ្នកគួរពិនិត្យមើលភាពត្រឹមត្រូវនៃអាសយដ្ឋានដែលបានរក្សាទុកក្នុងហ្វូលឌ័រ Favorites នោះ មុនពេលចូលទៅប្រើប្រាស់សេវាធនាគារអនឡាញ។ មានវិធីសាស្ត្រមួយចំនួនក្នុងការកំណត់រកគេហទំព័រឆបោក៖ អ៊ីមែល ឬគេហទំព័រឆបោកនានា (ដូចជាតាមរយៈតំណភ្ជាប់ hyperlink ដែលមាននៅក្នុងអ៊ីមែលឆបោក) ជានិច្ចកាល ព្យាយាមរៀបចំឱ្យអ៊ីមែល ឬគេហទំព័រមើលទៅដូចជាពិតប្រាកដ តាមរយៈវិធីសាស្ត្រជាច្រើន រួមមាន ៖
ដាក់រូបភាពពីគេហទំព័រពិតប្រាកដ
ភ្ជាប់អតិថិជនទៅកាន់គេហទំព័រពិតប្រាកដ ហើយលួចព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន នៅពេលដែលពួកគេកំពុងភ្ជាប់ទៅកាន់គេហទំព័រពិតប្រាកដនោះ
ប្រើប្រាស់ឈ្មោះពិតប្រាកដដែលស្រដៀងនឹងឈ្មោះរបស់ធនាគារ ឬអាចច្រឡំនឹងឈ្មោះរបស់ធនាគារ។
ត្រូវប្រាកដថា អ្នកបានចុចលើប៊ូតុង “Log Out” នៅជ្រុងខាងស្ដាំផ្នែកខាងលើទំព័រ ហើយបិទកម្មវិធី បើកអ៊ិនធឺណិត ក្រោយពេលប្រើប្រាស់សេវាធនាគារអនឡាញ។
មិនត្រូវទុកកុំព្យូទ័រចោលឡើយ មុនពេលចាកចេញពីការប្រើប្រាស់សេវាធនាគារអនឡាញ។
សូមដាក់លេខសម្ងាត់សម្រាប់កុំព្យូទ័ររបស់អ្នក ដើម្បីបង្ការកុំឱ្យអ្នកដទៃលួចទិន្នន័យរបស់អ្នក។
សូមទូរសព្ទទៅកាន់ផ្នែកសេវាអតិថិជនរបស់ធនាគារចិនសម្រាប់បញ្ហាលំបាក ឬភាពមិនប្រក្រតី
នានា។
ការពារកុំព្យូទ័ររបស់អ្នកដំឡើង firewall ដើម្បីទប់ស្កាត់កុំឱ្យអ្នកដទៃចូលប្រើកុំព្យូទ័ររបស់អ្នកដោយគ្មានការអនុញ្ញាត ជាពិសេសនៅពេលដែលអ្នកភ្ជាប់អ៊ិនធឺណិតដោយប្រើរលកសញ្ញាធំ (broadband) ឬ Modem។
ជាការល្អ លោកអ្នកគួរទាញយកប្រព័ន្ធប្រតិបត្តិការចុងក្រោយ និងកម្មវិធីសុវត្ថិភាព ឬ patch សម្រាប់កម្មវិធីបើកអ៊ិនធឺណិតឱ្យបានជាប្រចាំ។
ដំឡើង និងធ្វើបច្ចុប្បន្នភាពលើកម្មវិធី firewall ផ្ទាល់ខ្លួន និងកម្មវិធីកម្ចាត់មេរោគ ដើម្បីទប់ស្កាត់មេរោគ និងការរុករានក្នុងផ្លូវមិនល្អ។
សូមប្រាកដថាលោកអ្នកពិតជាបានលុបប្រវត្តិប្រើប្រាស់កម្មវិធីបើកអ៊ិនធឺណិតគ្រប់ពេលធ្វើប្រតិបត្តិការម្ដងៗ ជាពិសេស នៅពេលប្រើប្រាស់កុំព្យូទ័រសាធារណៈ ដើម្បីលុបចោលរាល់ព័ត៌មានអំពីគណនីទាំងអស់ ដែលនៅជាប់ក្នុងកុំព្យូទ័រនោះ។
មិនត្រូវមើលអ៊ីមែលដែលមិនស្គាល់ប្រភព ហើយមិនត្រូវចូលទៅប្រើសេវាធនាគារអនឡាញតាមតំណភ្ជាប់ដែលមានបញ្ចូលក្នុងអ៊ីមែលឡើយ។
កម្មវិធី Microsoft Internet Explorer របស់លោកអ្នក ត្រូវតែជាវើសិនចុងក្រោយ ឬប្រើប្រាស់កម្មវិធីបើកអ៊ិនធឺណិតផ្សេងទៀត ដែលត្រូវគ្នានឹងប្រព័ន្ធការពារទិន្នន័យ 128 bit ។ សម្រាប់កម្មវិធី Internet Explorer ជាការល្អ សូមកុំដាក់ឱ្យដំណើរការមុខងារ “Auto Complete” ក្នុងករណីដែលវាផ្ទុកលេខប័ណ្ណ និងលេខសម្ងាត់ដោយស្វ័យប្រវត្តិ។
1. ចុចបើកដំណើរការកម្មវិធី Internet Explorer ហើយចុច "Tool" >> "Internet options" >> "Contents"។
2. ចុចលើ "Auto complete" ត្រង់ចំណុច "Personal information"។
3. ដកគំនូសខ្វែងលើ "User ID and password of forms" ហើយចុចពាក្យថា "Clear password"។
ព័ត៌មានផ្សេងទៀ
តយោងតាមបទប្បញ្ញត្តិជាតិ និងលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ធនាគារចិន នឹងធ្វើការត្រួតពិនិត្យជាប្រចាំនូវសុពលភាពអនុវត្ត នៃសេចក្តីណែនាំស្តីពីសន្តិសុខនេះ និងធ្វើបច្ចុប្បន្នភាពសេចក្តីណែនាំស្តីពីសន្តិសុខនេះ ស្របតាមការអភិវឌ្ឍន៍ផ្នែកអាជីវកម្ម និងបច្ចេកវិទ្យាពីពេលមួយទៅពេលមួយ។ ធនាគារចិន នឹងមិនជូនដំណឹងដល់អតិថិជនរបស់ខ្លួនអំពីការធ្វើបច្ចុប្បន្នភាពនេះឡើយ។ ជាការល្អលោកអ្នកគួរចងចាំការណែនាំនេះក្នុងចិត្តដើម្បីបង្កើនការយល់ដឹងអំពីសុវត្ថិភាព។
ការកំណត់សេវា
ការកំណត់សេវាគឺសំដៅលើសេវាធនាគារអនឡាញ សម្រាប់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ ដោយផ្ដល់ជូនលោកអ្នកនូវមុខងារផ្លាស់ប្ដូរលេខសម្ងាត់។
មុខងារសេវា
ផ្លាស់ប្ដូរលេខសម្ងាត់៖ លោកអ្នកអាចផ្លាស់ប្ដូរលេខសម្ងាត់របស់លោកអ្នក សម្រាប់ប្រតិបត្តិការលើអ៊ិនធឺណិតដោយចៃដន្យបាន ព្រមទាំងធានាដល់សុវត្ថិភាពនៃប្រតិបត្តិការលើអ៊ិនធឺណិតថែមទៀតផង។
អតិថិជនគោលដៅ
មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់សេវាធនាគារអនឡាញផ្ទាល់ខ្លួនរបស់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ។
លក្ខខណ្ឌស្នើសុំ
មានសិទ្ធិប្រើប្រាស់សេវាធនាគារអនឡាញរបស់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ។
ម៉ោងធ្វើការ
សេវាធនាគារ 24*7 សម្រាប់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ។
ចំណុចគន្លឹះ
នៅពេលលោកអ្នកធ្វើការផ្ទេរប្រាក់ទៅកាន់គណនីផ្សេងទៀតនៅក្នុងធនាគារ ឬផ្ញើប្រាក់ចេញក្រៅធនាគារ លោកអ្នកត្រូវបានតម្រូវឱ្យផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកអ្នកទទួលដើម្បីធានាថាលោកអ្នកពិតជាទទួលបានប្រាក់ទាន់ពេលវេលា ចៀសវាងការបាត់បង់ប្រាក់កាសរបស់ លោកអ្នក។
លេខសម្ងាត់អេឡិចត្រូនិក (Dynamic E-Token)
ព័ត៌មានទូទៅ
បង្ហាញលេខសម្ងាត់ចៃដន្យដោយស្វ័យប្រវត្តិ។ ការទូទាត់ គ្រាន់តែតម្រូវឱ្យចុចលើ លេខសម្ងាត់អេឡិចត្រូនិក (E-Token) ដែលនឹងបង្ហាញលេខសម្ងាត់ចុងក្រោយបំផុត។ ការទូទាត់តាម រយៈសេវាធនាគារអនឡាញ ក្នុងរយៈពេលមួយនាទី អាចនឹងតម្រូវឱ្យមានលេខសម្ងាត់នេះ។ ការទូទាត់នឹងមិនអាចដំណើរការបានឡើយ ប្រសិនបើគ្មានលេខសម្ងាត់នេះ។
លក្ខណៈពិសេស
ពុំចាំបាច់មានការដំឡើង Driver និងភ័យខ្លាចចំពោះមេរោគ និងការលេចធ្លាយលេខសម្ងាត់នោះទេ។ លេខសម្ងាត់នឹងលែងមានសុពលភាពនៅពេលដែលលេខសម្ងាត់នោះប្រើរួចហើយ។ ពុំចាំបាច់មានក្ដីបារម្ភចំពោះរឿងលួចលេខសម្ងាត់នោះទេ។
ពុំតម្រូវឱ្យមានការដំឡើងកម្មវិធី មានតែឧបករណ៍ចល័តប៉ុណ្ណោះ ដែលត្រូវការដើម្បីចូលទៅកាន់គេហទំព័រធនាគារចិន សម្រាប់ការសាកសួរអំពីគណនី ការផ្ទេរប្រាក់ និងសេវាផ្ទេរប្រាក់ ធៀបនឹងឧបករណ៍ស្រដៀងគ្នានេះដែលមាននៅលើទីផ្សារ។
អតិថិជនគោលដៅ
អតិថិជនរបស់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ
របៀបចំសំណើសុំ
ដើម្បីស្នើសុំសេវាធនាគារអនឡាញរបស់យើងខ្ញុំ ធានាគារចិនសាខារាជធានីភ្នំពេញ នឹងផ្ដល់ជូនលោកអ្នកនូវឧបករណ៍ដែលមានលេខសម្ងាត់អេឡិចត្រូនិក (e-Token) ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នក។
សេវាផ្ទេរប្រាក់ និងផ្ញើប្រាក់
ឈ្មោះសេវា
សេវាផ្ទេរប្រាក់ និងផ្ញើប្រាក់
ការណែនាំអំពីសេវា
សេវាផ្ទេរប្រាក់ និងផ្ញើប្រាក់សំដៅលើការផ្ទេរប្រាក់ពីគណនីរបស់លោកអ្នកទៅគណនីផ្សេងទៀត ដែលរក្សាទុកនៅក្នុងធនាគារតែមួយ និងផ្ញើប្រាក់ទៅប្រទេសផ្សេងទៀតក្នុងពិភពលោក តាមរយៈសេវាផ្ញើប្រាក់។
មុខងារសេវា
- ការផ្ទេរប្រាក់៖
លោកអ្នកអាចផ្ទេរប្រាក់ទៅគណនីរបស់លោកអ្នក និងគណនីផ្សេងទៀត រាប់បញ្ចូលទាំងការផ្ទេរប្រាក់ជារូបិយប័ណ្ណដូចគ្នា រូបិយប័ណ្ណដែលបានប្ដូរ និងការផ្ទេរប្រាក់ទៅគណនីផ្សេងទៀតក្នុងធនាគារតែមួយ (ដូចជា ការផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួនផ្សេងទៀត ឬគណនីក្រុមហ៊ុន ដែលស្ថិតក្រោមការរក្សាទុករបស់ធនាគារចិន (ហុងកុង) សាខារាជធានី
ភ្នំពេញ។ - សេវាផ្ញើប្រាក់ទៅក្រៅប្រទេស៖
លោកអ្នកអាចផ្ទេរប្រាក់ចេញពីគណនីរបស់លោកអ្នកទៅឱ្យគណនីរបស់អ្នកទទួលប្រាក់នៅក្រៅប្រទេស រាប់បញ្ចូលទាំងសេវាផ្ញើប្រាក់ធម្មតា ពោលគឺផ្ញើប្រាក់ពីគណនីរបស់លោកអ្នកទៅគណនីរបស់អ្នកទទួលប្រាក់ដោយប្រើរូបិយប័ណ្ណតែមួយ។ សម្រាប់សេវាផ្ញើប្រាក់ជាប្រាក់យ៉ន់ (RMB) គឺសំដៅលើសេវាផ្ញើប្រាក់ទៅក្រៅប្រទេស ជាប្រាក់យ៉ន់ទៅកាន់ប្រទេសចិន ដោយផ្អែកលើអត្រាការប្រាក់ជាប្រាក់យ៉ន់របស់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ។ - ប្រាក់បញ្ញើតាមកាលកំណត់៖
លោកអ្នកអាចធ្វើការផ្ទេរប្រាក់ពីគណនីរបស់លោកអ្នកទៅគណនីប្រាក់បញ្ញើមានកាលកំណត់ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ ឬផ្ទេរប្រាក់ចេញពីគណនីមានកាលកំណត់ទៅចូលគណនីរបស់លោកអ្នក។ - ការគ្រប់គ្រងអ្នកទទួលប្រាក់៖
លោកអ្នកអាចរៀបចំកំណត់អ្នកទទួលប្រាក់ញឹកញាប់សម្រាប់ការផ្ទេរប្រាក់របស់លោកអ្នក និងពីសេវាផ្ញើប្រាក់ទៅក្រៅប្រទេស ដែលជួយសម្រួលដល់ការផ្ទេរប្រាក់ និងការផ្ញើប្រាក់ទៅក្រៅប្រទេសរាល់លើក ដោយពុំចាំបាច់បញ្ចូលព័ត៌មានជាលើកទីពីរឡើយ។
- ការគ្រប់គ្រងកាលវិភាគ៖ លោកអ្នកអាចកំណត់កាលវិភាគនៃការផ្ទេរប្រាក់ និងការផ្ញើប្រាក់ទៅក្រៅ ប្រទេសទៅតាមកាលបរិច្ឆេទជាក់លាក់ ហើយប្រព័ន្ធនឹងជួយលោកអ្នកក្នុងការផ្ទេរប្រាក់ទៅតាមរូបិយប័ណ្ណតែមួយ ដោយផ្អែកលើកាលបរិច្ឆេទដែលបានកំណត់នោះ។
- ការសាកសួរអំពីប្រតិបត្តិការតាមសេវាធនាគារអនឡាញ៖
លោកអ្នកអាចសាកសួរអំពីប្រវត្តិប្រតិបត្តិការ ហើយព្រីនប្រវត្តិប្រតិបត្តិការទាំងនោះចេញបាន។
អតិថិជនគោលដៅ
ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បុគ្គលប្រើប្រាស់សេវាធនាគារអនឡាញរបស់ធនាគារចិន (ហុងកុង) សាខារាជធានីភ្នំពេញ។
ការដាក់ឱ្យប្រើប្រាស់នូវសេវាធនាគារតាមអ៊ិនធឺណិតផ្ទាល់ខ្លួន
សេវាធនាគារអនឡាញ ដែលត្រូវបានស្គាល់ថាជាសេវាធនាគារតាមអ៊ិនធឺណិត ឬសេវាធនាការអនឡាញ សំដៅលើធនាគារដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធឺណិត ដើម្បីផ្ដល់សេវាជាប្រពៃណីដល់អតិថិជន ដូចជាការបើកគណនី ការលុបគណនី ការសាកសួរព័ត៌មាន ការផ្ទៀងផ្ទាត់ធនាគារ ការផ្ទេរប្រាក់ក្នុងធនាគារតែមួយ ការផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទាន សន្តិសុខតាមប្រព័ន្ធអនឡាញ ការវិនិយោគ និងការគ្រប់គ្រងទ្រព្យសម្បត្តិ តាមរយៈអ៊ិនធឺណិត ដើម្បីឱ្យអតិថិជនអាចគ្រប់គ្រងប្រាក់បញ្ញើចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ មូលប្បទានបត្រ ប័ណ្ណឥណទាន និងការវិនិយោគផ្ទាល់ខ្លួន ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ព្រមទាំងពុំចាំបាច់ចាកចេញពីលំនៅដ្ឋាន។ គេអាចនិយាយបានថាសេវាធនាគារអនឡាញជាបញ្ជរធនាគារពីចម្ងាយតាមអ៊ិនធឺណិត។ សេវាធនាគារ អនឡាញរបស់ធនាគារចិនយើងខ្ញុំ មានការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជនគ្រប់រូបនូវសេវាហិរញ្ញវត្ថុទូលំទូលាយ ប្រកបដោយសក្ដិសិទ្ធភាព និងសុវត្ថិភាព ដែលអាចរៀបចំដោយខ្លួនឯងបានតាម អ៊ិនធឺណិត និងប្ដេជ្ញាក្នុងការបំពេញតាមតម្រូវការសេវាហិរញ្ញវត្ថុ លក្ខណៈឯកត្តបុគ្គល របស់ អតិថិជនគ្រប់រូប។ សេវាធនាគារអនឡាញជួយសន្សំសំចៃពេលវេលារបស់លោកអ្នក និងកាត់បន្ថយបញ្ហាក្នុងការរត់ទៅរកធនាគារ អនុញ្ញាតឱ្យលោកអ្នកចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នកបានយ៉ាងងាយស្រួលគ្រប់ពេលវេលា គ្រប់ទីកន្លែង ព្រមទាំងមានភាពរីករាយក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបែបទំនើបឥតដែនកំណត់។
លក្ខណៈពិសេសនៃសេវាធនាគារអនឡាញ
- ភាពពេញលេញនៃប្រតិបត្តិការមិនប្រើក្រដាស
វិក្កយបត្រ និងឯកសារនានាដែលប្រើប្រាស់ពីមុនភាគច្រើន ត្រូវបានជំនួសដោយមូលប្បទានបត្រអេឡិចត្រូនិក ប្រាក់អេឡិចត្រូនិក និងបង្កាន់ដៃអេឡិចត្រូនិក។ ក្រដាសប្រាក់ពីមុនត្រូវបានជំនួសដោយប្រាក់អេឡិចត្រូនិក ពោលគឺសាច់ប្រាក់អេឡិចត្រូនិក គណនីអេឡិចត្រូនិក និងប័ណ្ណឥណទានអេឡិចត្រូនិក។ ការផ្ញើឯកសារក្រដាសដើមតាមប៉ុស្តិ៍ប្រៃសណីយ៍បានប្រែក្លាយទៅជាបណ្ដាញទំនាក់ទំនងទិន្នន័យសម្រាប់ការបញ្ជូនឯកសារ។ - សេវាងាយស្រួល ឆាប់រហ័ស ស័ក្ដិសិទ្ធ និងប្រកបដោយទំនុកចិត្ត
តាមរយៈសេវាធនាគារតាមអ៊ិនធឺណិត លោកអ្នកអាចទទួលបានសេវាដ៏ងាយស្រួល ឆាប់រហ័ស ស័ក្ដិសិទ្ធិ និងប្រកបដោយទំនុកចិត្ត។ លោកអ្នកអាចប្រើប្រាស់សេវាធនាគារតាមអ៊ិនធឺណិតនៅពេលដែលលោកអ្នកត្រូវការ ដោយពុំគិតពីពេលវេលា និងតំបន់ឡើយ ពោលគឺ ជាការអនុវត្ត សេវាកម្ម 3A (Anywhere, Anyhow, Anytime) (គ្រប់ទីកន្លែង គ្រប់មធ្យោបាយ និងគ្រប់ពេលវេលា)។ - សាមញ្ញ និងងាយស្រួលប្រើប្រាស់
បើប្រៀបធៀបជាមួយនឹងសេវាធនាគារបែបប្រពៃណី សេវាធនាគារអនឡាញមានគុណសម្បត្តិ ជាច្រើន។
ទីមួយ គឺជួយកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ធនាគារបានច្រើន ហើយបង្កើនលទ្ធភាពចំណេញរបស់ធនាគារបានប្រកបដោយប្រសិទ្ធភាព។
ដើម្បីចាប់ផ្ដើមអាជីវកម្មធនាគារអនឡាញ ការប្រើប្រាស់ជាចម្បងនូវធនធានបណ្ដាញសាធារណៈ ដោយពុំចាំបាច់បង្កើតសាខា ឬទីតាំងអាជីវកម្មរូបវ័ន្ត គឺជួយកាត់បន្ថយការចំណាយលើបុគ្គលិក និងកែលម្អប្រសិទ្ធភាពរបស់ប្រព័ន្ធការិយាល័យប្រតិបត្តិការធនាគារ។
ទីពីរ ពុំមានការរឹតត្បិតពេលវេលា និងទីកន្លែង ដែលមានភាពអំណោយផលក្នុងការពង្រីកមូលដ្ឋានអតិថិជន។
ជំនាញមូលដ្ឋាន
គណនីធនាគារ
លោកអ្នកអាចប្រើប្រាស់មុខងារនេះ ដើម្បីតាមដានពីការផ្លាស់ប្ដូរនៅក្នុងគណនីរបស់អ្នកក្នុងពេលតែមួយ ហើយគ្រប់គ្រងលើគណនីចរន្ត និងគណនីធម្មតារបស់អ្នក ដើម្បីឱ្យអ្នកអាចបើកគណនីប្រាក់បញ្ញើមានកាលកំណត់ ហើយបែងចែកធនធានប្រាក់បញ្ញើតាមការគួរ ដោយពុំចាំបាច់ចាកចេញពីលំនៅដ្ឋានឡើយ ។
ការផ្ទេរប្រាក់
លោកអ្នកអាចប្រើប្រាស់សេវាធនាគារអនឡាញ ដើម្បីចាត់ចែងការផ្ទេរប្រាក់ និងការផ្ញើប្រាក់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ នាពេលបច្ចុប្បន្ននេះ មុខងារផ្ញើប្រាក់អនឡាញរបស់យើង អាចដំណើរការផ្ញើប្រាក់ជាប្រាក់ដុល្លារអាមេរិក ការផ្ញើប្រាក់ជាប្រាក់យ៉ន់ និងការផ្ញើប្រាក់ជាមុនជាប្រាក់ យ័ន។ អ្នកក៏អាចប្រើប្រាស់មុខងារណាត់ជួប ដើម្បីធ្វើការណាត់ សម្រាប់ការផ្ទេរប្រាក់ ឬការផ្ញើប្រាក់ នៅពេលវេលាជាក់លាក់ណាមួយដោយកាត់បន្ថយពេលវេលាដែលត្រូវចំណាយជួបគ្នាផ្ទាល់នៅ ធនាគារ។
សេវាមូលប្បទានបត្រ
លោកអ្នកអាចបញ្ឈប់ការទូទាត់លើមូលប្បទានបត្របានតាមរយៈអ៊ិនធឺណិតដើម្បីធានាដល់សន្តិសុខនៃគណនីរបស់លោកអ្នក។
ការកំណត់សេវា
លោកអ្នកអាចផ្លាស់ប្ដូរលេខសម្ងាត់នៃសេវាធនាគារអនឡាញបានគ្រប់ពេលវេលា ទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក។
អតិថិជនដែលអាចប្រើប្រាស់បាន
អតិថិជនគ្រប់រូបរបស់ធនាគារចិន សាខារាជធានីភ្នំពេញ ។
ម៉ោងផ្ដល់សេវា
សាខារាជធានីភ្នំពេញផ្ដល់ស្វ័យសេវា 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្ដាហ៍។
លំហូរដំណើរការ
សូមភ្ជាប់មកជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក ហើយទៅជួបជាមួយនឹងផ្នែកអាជីវកម្មរបស់សាខារាជធានីភ្នំពេញ ដើម្បីបំពេញពាក្យសុំបើកគណនី និងបន្ទាប់ពីផ្ទៀងផ្ទាត់រួចហើយ លោកអ្នកអាចបើកសេវាធនាគារអនឡាញបានហើយ។
ចំណុចគន្លឹះ
យល់ល្អ លោកអ្នកគួរផ្លាស់ប្ដូរឈ្មោះប្រើប្រាស់ និងលេខសម្ងាត់របស់លោកអ្នកភ្លាមៗ ក្រោយពេលបើកគណនីធនាគារអនឡាញ ដើម្បីធានាសុវត្ថិភាព។