សេវាធនាគារ​ចល័ត​ផ្ទាល់ខ្លួន

ធនាគារ​ចិន (ហុងកុង) សាខា​រាជធានីភ្នំពេញ បានដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ធនាគារ​ចល័តថ្មី​។ កម្មវិធីនេះ​អាច​​​ចុះឈ្មោះចូលទៅប្រើប្រាស់បានយ៉ាង​ងាយ​ស្រួល​​តាមរយៈបច្ចេក​វិទ្យា​ចំណាំ​មុខ និង ​​បច្ចេកវិទ្យាកំណត់អត្តសញ្ញាណស្នាមក្រយ៉ៅដៃ។ ទន្ទឹម​នឹង​នេះ កម្មវិធីនេះក៏ផ្ដល់នូវការការពារ​បន្ថែម​ទៀត​សម្រាប់​គណនី​របស់អ្នកផងដែរ។ ការ​រចនា​បែបថ្មី ​​ផ្ដល់​លទ្ធភាព​ឱ្យអ្នក​​​ក្នុងការ​ធ្វើប្រតិបត្តិការធនាគារ​បានកាន់តែងាយ​ស្រួល។ ទទួលយកនូវភាពរីករាយ​ក្នុង​ការ​ប្រើប្រាស់​សេវាធនាគារ​ដ៏ថ្មីសន្លាងដែលមានសុវត្ថិភាព និង​ងាយ​ស្រួលនេះ ដើម្បី “ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ងាយ​ស្រួល​ក្នុង​ដៃអ្នក”។ អ្នកអាចទាញយក ឬ​ធ្វើបច្ចុប្បន្នភាព​កម្មវិធី​​នេះពី App Store របស់អ្នក។ 

ការ​ចុះឈ្មោះចូលជាលើក​ដំបូង​​ទៅ​ក្នុង​កម្មវិធីធនាគារ​ចល័ត​ផ្ទាល់ខ្លួនរបស់ធនាគារ​ចិន

សម្រាប់ការ​ចុះឈ្មោះចូលជាលើក​ដំបូង​ សូម​មកកាន់​សាខា​របស់យើង​ដែលនៅជិត​លោកអ្នកបំផុត​ ដោយ​មានឯកសារ​បញ្ជាក់​អត្តសញ្ញាណ ​សម្រាប់ចុះឈ្មោះក្នុង​កម្មវិធី​សេវាធនាគារ​ចល័ត​នេះ។ 

  1. បើកកម្មវិធីសេវាធនាគារ​ចល័ត​​ផ្ទាល់ខ្លួន​របស់​ធនាគារ​ចិន ហើយ​បញ្ចូល​​លេខសម្គាល់អ្នក
    ប្រើ​ប្រាស់ និង​លេខ​សម្ងាត់​
  2. ទទួលបាន​លេខ​សម្ងាត់​ប្រើ​តែមួយដង (OTP) ដែលត្រូវបានផ្ញើតាមរយៈ E-Token ហើយ​បញ្ចូល​លេខ OTP នោះទៅក្នុងកម្មវិធី
  3. ជ្រើសរើសពាក្យថា “activate device binding”  និង “activate Face ID and fingerprint” 
  4. ផ្លាស់ប្ដូរលេខ​សម្ងាត់​លើកដំបូង ដែលធនាគារ​ផ្ដល់ជូន ដើម្បីរក្សា​សុវត្ថិភាព។

 

របៀប​ទាញយក​កម្មវិធី៖  

ទូរសព្ទ Android (V5.1.0)

អ្នកអាចទាញយកកម្មវិធីនេះ​ដោយ​ស្គែន កូដ​ QR ខាង​ក្រោម៖

(សម្រាប់កម្មវិធី Google Play)

អ្នកក៏អាចទាញយក​កម្មវិធីនេះ ដោយស្វែង​រកពាក្យថា​ “Bank of China” នៅ​ក្នុងកម្មវិធី Google Play store ។ 

ទូរសព្ទ iPhone (V5.1.0)

អ្នកអាចទាញយកកម្មវិធីនេះ​ដោយ​ស្គែន កូដ​ QR ខាង​ក្រោម៖

(សម្រាប់កម្មវិធី App Store)

អ្នកក៏អាចទាញយក​កម្មវិធីនេះ ដោយស្វែង​រកពាក្យថា​ “Bank of China” នៅ​ក្នុងកម្មវិធី App Store

 

ផលិតផល Apple និង​រូបសញ្ញា Apple ជាពាណិជ្ជសញ្ញា​របស់ក្រុមហ៊ុន Apple Inc. ដែលចុះបញ្ជីពាណិជ្ជកម្ម​នៅ​សហរដ្ឋអាមេរិក និងបណ្ដា​ប្រទេស​ផ្សេងទៀត។ កម្មវិធី App Store ជាសញ្ញា​​សេវា​មួយ​​របស់ក្រុមហ៊ុន​ Apple Inc.។ Android, Google Play និង​រូបសញ្ញា Google Play ជា​ពាណិជ្ជសញ្ញា​របស់ក្រុមហ៊ុន Google Inc.។