ATM

ទិដ្ឋភាពទូទៅនៃម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) នៃធនាគារចិន (BOC)

ធនាគារចិន លីមីតធីត សាខាភ្នំពេញ បានបង្កើតឡើងនៅឆ្នាំ2010 ដែលហៅកាត់ថា BOCPP មានម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) ច្រើនជាង 10 គ្រឿង​ នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុ ដែលអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ 24 ម៉ោងជាមួយនឹងសេវាប្រកបដោយស្ថិរភាព។ ដើម្បីឱ្យសេវាអាចប្រើប្រាស់បានភ្លាមៗ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់ធនាគារ​ចិនយើងខ្ញុំ ទទួលយកប័ណ្ណ VISA, UnionPay ចិន និងប័ណ្ណ CSS គ្រប់ប្រភេទទាំងអស់។

លើសពីនេះទៅទៀត ប័ណ្ណឥណពន្ធរបស់ធនាគារយើងខ្ញុំក៏ផ្តល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជនដោយមិនគិតថ្លៃសេវាឡើយ នៅពេលប្រើប្រាស់ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) នានា នៅតាមសាខាធនាគារចិនក្នុងប្រទេសកម្ពុជា។

ទិដ្ឋភាពទូទៅ៖

សេវាដែលលោកអ្នកអាចធ្វើប្រតិបត្តិការបាននៅតាមម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM) របស់យើងខ្ញុំមានដូចជា៖


ដកប្រាក់ (ដុល្លារអាមេរិក/រៀល) ដែលមានដំណើរការសាច់ប្រាក់រហ័ស (fast cash) 

ដាក់ប្រាក់ (ត្រឹម 100 ដុល្លារអាមេរិក)

ពិនិត្យមើលសមតុល្យ  

របាយការណ៍តូច (របាយការណ៍អំពីប្រតិបត្តិការចុងក្រោយចំនួន 10)

ផ្លាស់ប្តូរលេខកូដ PIN 

ផ្ទេរប្រាក់នៅក្នុងធនាគារតែមួយ (រវាងគណនីក្នុងធនាគារចិន)

ផ្ទេរប្រាក់ឆ្លងធនាគារ (រវាងធនាគារចិនទៅធនាគារក្នុងស្រុក)