ប្រាក់កម្ចីរួម (Syndicate Loan)

សេចក្ដីផ្ដើម

ប្រាក់កម្ចីរួម​ គឺជា​យន្តការ​ហិរញ្ញប្បទាន​ដ៏មានប្រសិទ្ធភាព​ ដែល​ក្នុងនោះអតិរេក​នៃ​សន្ទនីយភាពពីទីផ្សារ​ហិរញ្ញវត្ថុ​អាច​ត្រូវបានកៀរ​គរ​យក​មក​គាំទ្រ​ដល់​តម្រូវការ​ហិរញ្ញវត្ថុ​​កាន់តែ​ច្រើនជាង​មុន​ពី​សំណាក់​អតិថិជន​ខ្ចីប្រាក់។ ហិរញ្ញប្បទាន​ប្រភេទនេះ​​​ត្រូវ​បានផ្ដល់ជូន​ពី​​សំណាក់​គ្រឹះស្ថានហិរញ្ញវត្ថុ​យ៉ាងតិចពីរ ឬ​ច្រើនជាងនេះ​ ដល់​អតិថិជន​​ខ្ចីប្រាក់​ ក្រោម​លក្ខខណ្ឌ​ហិរញ្ញប្បទាន​​​រួម​មួយ​ ដែលគ្រប់គ្រង​ដោយ​ឯកសារ​សេវា​ប្រាក់កម្ចីតែមួយ។ ធនាគារភ្នាក់ងារ​​​នឹង​ធ្វើជា​អន្តរការី​រវាង​​អ្នកខ្ចី និង​គ្រឹះស្ថានហិរញ្ញវត្ថុ​ អំឡុងពេល​​ផ្ដល់ប្រាក់កម្ចី។ ធនាគារចិន (BOC) មាន​ជំនាញ​ និងបទពិសោធន៍ចាំបាច់ដើម្បីរៀប​ចំ​ប្រាក់កម្ចីប្រភេទនេះ​សម្រាប់អតិថិជន​ដ៏មានតម្លៃ​របស់
យើង។ 

លក្ខណៈពិសេស

ជាទូទៅ ទឹកប្រាក់​ហិរញ្ញប្បទាន​ត្រូវមានចំនួនច្រើនជា​ដុំ​កំភួន ដើម្បី​ធានា​បាននូវការ​រៀប​ចំ​ហិរញ្ញប្បទាន​ប្រភេទនេះ និង​ដើម្បីសម្រប​សម្រួល​ឱ្យមានការ​កាត់បន្ថយ​ចំណាយ​តាមរយៈ​សេដ្ឋកិច្ច​មាត្រដ្ឋាន។ លក្ខណៈពិសេស​ខាង​ក្រោមនេះ​ នឹង​ត្រូវបានអនុវត្តជាទូទៅ៖ 

  1. ហិរញ្ញប្បទាន​ប្រភេទនេះ​​អាច​ស្នើសុំពី​​ទីផ្សារ​ហិរញ្ញវត្ថុ​ក្នុង​ស្រុក ក្នុងតំបន់ ឬ​​ថ្នាក់អន្តរជាតិ ដោយ​អាស្រ័យលើ​​​លក្ខខណ្ឌ​នៃ​មូលដ្ឋាន​ហិរញ្ញប្បទាន។ អ្នកចូលរួ​មផ្ដល់កម្ចី​អាច​មានប្រភព​មកពី​តំបន់ភូមិសាស្ត្រ​ខុសៗគ្នា។
  2. វិធីសាស្ត្រផ្ដល់ហិរញ្ញប្បទាន​នេះ​ អាច​ត្រូវបានអនុវត្ត​យ៉ាងទូលំទូលាយ ​​ដើម្បីគាំទ្រ​ដល់​គោល​បំណង​​​ផ្សេងៗ ដូចជា​​ដើមទុនប្រតិបត្តិការ មូលនិធិ​ក្រុមហ៊ុន និង​រតនាគារទូទៅ ការ​វិនិយោគ ការ​ទិញក្រុមហ៊ុន និង​តម្រូវការ​ហិរញ្ញប្បទានគម្រោង​ជាដើម ហើយ​ពាក់ព័ន្ធ​នឹង​វិស័យ​
    ឧស្សាហកម្ម​ផ្សេងៗ។ រូបិយប័ណ្ណនានា​ដូចជា ប្រាក់ដុល្លារ ប្រាក់យ៉ន់ ប្រាក់រៀល ជាដើម អាច​ផ្ដល់ជូន ដោយ​អាស្រ័យទៅលើតម្រូវការ។
  3. ការ​ផ្ដល់ហិរញ្ញប្បទាន​អាច​ត្រូវបាន​គិតជា​​ប្រាក់​កម្ចី​តាមកំណត់ ឥណទានបង្វិល ឬ​​តាម​រចនា​សម្ព័ន្ធ​​ផ្សេងទៀត ដើម្បី​តម្រូវតា​មលក្ខខណ្ឌ​របស់អ្នក។ 

អ្នកដែលមានសិទ្ធិ​ស្នើសុំ​​​

អ្នកដែល​មាន​សិទ្ធិ​សម​ស្រប​​ក្នុងការ​ប្រើប្រាស់​កម្ចីរួមនេះ រួមមាន ​ក្រុមហ៊ុន​ខ្នាត​តូច​ទៅខ្នាត​ធំ
សាជីវកម្ម ពហុជាតិ គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល និង​រដ្ឋាភិបាល​ថ្នាក់​កណ្ដាល​ រាប់បញ្ចូលទាំង ​ទីភ្នាក់ងារ​ដែលពាក់ព័ន្ធផងដែរ។ ហិរញ្ញប្បទាន​នេះ​​អាច​ត្រូវ​បាន​​ចាត់ចែង​ដោយ​​អង្គភាពទាំងនេះ​ដោយ​ខ្លួន​ឯង​ផ្ទាល់​  ឬ​ដោយ​ប្រយោល​ តាមរយៈ​​ក្រុមហ៊ុនដែលមានគោលបំណង​​ពិសេស​ពាក់ព័ន្ធ​របស់ខ្លួន ក្រោម​រចនា​សម្ព័ន្ធឥណទាន​រឹង​មាំ។ លក្ខខណ្ឌអនុវត្ត​នានា​​អាស្រ័យ​លើ​​ប្រវត្តិហិរញ្ញវត្ថុ​របស់​អ្នកខ្ចី តម្រូវការ​ហិរញ្ញប្បទាន​ និង​លក្ខខណ្ឌ​​លុបលើ​ដែល​កំណត់នៅក្នុងទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​កត្តា​ជា​ច្រើន​ផ្សេងទៀត។ ​​

លក្ខខណ្ឌ​ស្នើសុំ

ដោយផ្អែកទៅលើ​លក្ខណៈមូលដ្ឋាន​នៃ​តម្រូវការ​ហិរញ្ញប្បទាន ព័ត៌មាន​ដែលមានស្រាប់ និង​ដោយ​ពិចារណា​លើ​ការ​រំពឹងទុក​ផ្នែកទីផ្សារ ខាង​ក្រោមនេះ​​ជា​ព័ត៌មាន​មូលដ្ឋាន​​ដែល​ចាំបាច់​តម្រូវ​ឱ្យមាន៖ 

  1. ព័ត៌មានលម្អិត​អំពី​តម្រូវការ​ហិរញ្ញប្បទាន​ជាក់លាក់​
  2. ព័ត៌មានសាវតារ និង​ប្រវត្តិហិរញ្ញវត្ថុ​​របស់អ្នកខ្ចី និងគ្រុប​របស់ខ្លួន
  3. ផែនការអាជីវកម្ម​
  4. របាយការណ៍ប្រចាំឆ្នាំ ឬ​របាយការណ៍ហិរញ្ញវត្ថុ សម្រាប់​ 3 ឆ្នាំ​ចុង​ក្រោយ​ រាប់បញ្ចូលទាំង​ការ​ព្យាករណ៍អំពីលំហូរ​សាច់ប្រាក់ផងដែរ​
  5. ព័ត៌មានផ្សេងទៀតតាមការ​ស្នើសុំ

នីតិវិធី​ស្នើសុំ

ដោយសារ​តែដំណើរការមាន​ចរិត​លក្ខណៈ​ផ្សេងៗគ្នា ដូច្នេះ អតិថិជន​សក្ដានុពល​ត្រូវបាន​ស្នើសុំ​ឱ្យធ្វើការ​សាក​សួរទៅកាន់​ការិយាល័យ​របស់យើង (023988886)។