សេវាឥណទានទុនបង្វិលរយៈពេលខ្លី (“STRCF”)
សេចក្ដីផ្ដើម
សេវាឥណទានទុនបង្វិលរយៈពេលខ្លី (STRCF) គឺជាប្រាក់កម្ចីទុនបង្វិលដែលមានការធានា ឬមិនមានការធានា សម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់អ្នក និងសម្រាប់តម្រូវការទុនប្រតិបត្តិការ។ ប្រាក់កម្ចីនេះអាចដកយកទៅប្រើប្រាស់ទៅតាមចំណែកខុសៗគ្នា ហើយធ្វើប្រតិបត្តិការជាលក្ខណៈទុនបង្វិល។
លក្ខណៈពិសេស
- ការប្រាក់អាចទូទាត់នៅដំណាច់ពេលបង់ការប្រាក់មួយលើកៗ
- រយៈពេលបង់ការប្រាក់មានភាពបត់បែន
- រយៈពេលកម្ចីត្រូវតិចជាង 1 ឆ្នាំ
អ្នកដែលមានសិទ្ធិស្នើសុំ
គ្រប់អង្គភាពអាជីវកម្មទាំងអស់ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានតម្រូវការទុនប្រតិបត្តិការរយៈពេលខ្លី។
ឯកសារដែលចាំបាច់
- ទម្រង់បែបបទស្នើសុំសេវាធនាគារ (អាចស្នើសុំពីធនាគារបាន)
- ប្រវត្តិក្រុមហ៊ុន និងអាជីវកម្ម
- វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (ប្រសិនបើមាន)
- លក្ខន្តិកៈក្រុមហ៊ុន និងសេចក្ដីសម្រេចរបស់នាយក
- របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចសម្រាប់ រយៈពេល 3 ឆ្នាំចុងក្រោយ និងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុត
- ឯកសារពាក់ព័ន្ធផ្សេងទៀត ដែលធនាគារអាចនឹងតម្រូវឱ្យមានក្នុងករណីខ្លះ។
នីតិវិធីស្នើសុំ
ដើម្បីស្នើសុំសេវាឥណទានទុនបង្វិលសូមទាក់ទងមកកាន់ផ្នែកសេវាធនាគារក្រុមហ៊ុន (023988886)