ឥណទានវិបារូបន៍ (Overdraft)

សេចក្ដីផ្ដើម

​​ឥណទានវិបារូបន៍ (Overdraft) គឺជា​សេវា​ឥណទាន​មានការធានា ដែលត្រូវបានប្រើ​​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់អ្នក។ 

លក្ខណៈពិសេស

  1. លក្ខខណ្ឌ​ទូទាត់​សងមិនមានកាលកំណត់ ប៉ុន្តែ​រយៈពេល​កម្ចី​ត្រូវ​តិចជាង 1 ឆ្នាំ។
  2. ទូទាត់ការ​ប្រាក់​ទៅតាមចំនួនដែលប្រើប្រាស់
  3. ប្រតិបត្តិការ​​ជា​លក្ខណៈទុនបង្វិល​

អ្នកដែលមានសិទ្ធិ​ស្នើសុំ​​​

គ្រប់អង្គភាពអាជីវកម្មទាំងអស់​ដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំង ​សហគ្រាស ​ឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុន​ឯកជនទទួល​ខុស​ត្រូវមានកម្រិត​ និង​ក្រុមហ៊ុន​មហាជ​ន​ទទួល​ខុស​ត្រូវមានកម្រិត។ 

ឯកសារ​ដែលចាំបាច់

  1. ទម្រង់​ស្នើសុំ​សេវា​ធនាគារ (អាចស្នើ​សុំ​ពី​ធនាគារ​បាន) 
  2. ប្រវត្តិ​ក្រុមហ៊ុន និងអាជីវកម្ម
  3. វិញ្ញាបនបត្រ​​បញ្ជាក់ការ​ចុះឈ្មោះ​ក្នុងបញ្ជីពាណិជ្ជកម្ម (ប្រសិនបើមាន)
  4. លក្ខន្តិកៈក្រុមហ៊ុន និងសេចក្ដីសម្រេច​​របស់​នាយក
  5. របាយការណ៍ហិរញ្ញវត្ថុ​ដែល​បានធ្វើសវនកម្មរួច​សម្រាប់រយៈពេល 3 ឆ្នាំ​ចុង​ក្រោយ និង​របាយការណ៍ហិរញ្ញវត្ថុ​ចុង​ក្រោយ​បំផុត
  6. ព័ត៌មានលម្អិត​អំពីទ្រព្យ​សកម្មដែល​​ដាក់បញ្ចាំ និង/ឬអំពីអ្នកធានា
  7. ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​ធនាគារ​អាច​នឹង​តម្រូវ​ទៅតាមកាលៈទេសៈជាក់លាក់ណាមួយ។

នីតិវិធី​ស្នើសុំ

ដើម្បី​ស្នើសុំ​ឥណទានវិបារូបន៍​ សូមទាក់ទង​មកកាន់ផ្នែក​សេវាធនាគារ​ក្រុមហ៊ុន (023988886)