ប្រាក់កម្ចី​​ទ្រព្យ​សកម្មរយៈពេលវែង​

សេចក្ដីផ្ដើម

សំដៅលើ​​ករណីដែល​ធនាគារ​ផ្ដល់​ប្រាក់កម្ចីសម្រាប់យកទៅប្រើជា​ការ​វិនិយោគ​ទៅលើទ្រព្យ​សកម្ម រយៈពេលវែងទៅតាមលក្ខខណ្ឌ​តម្រូវពីអតិថិជន។ សកម្មភាព​វិនិយោគលើទ្រព្យ​សកម្មរយៈ ពេលវែង​រួមមាន ការ​ទិញ ឬ​ការសាង​សង់ឃ្លាំង ការិយាល័យ រោង​ចក្រ និងហាងទំនិញ ជាដើម ហើយក្នុងនោះ​ក៏​រាប់​បញ្ចូលទាំង​ការ​ទិញ​សម្ភារបរិក្ខារ​ផងដែរ។ រយៈពេល​កម្ចី ជាទូទៅ រួមមាន
រយៈពេលមធ្យម (មួយឆ្នាំដល់ប្រាំឆ្នាំ) និង​រយៈពេលវែង (រហូតដល់ 10 ឆ្នាំ) ហើយ​ប្រាក់កម្ចីនេះ​​អនុវត្ត​ការ​បង់រំលោះ​ថេរ ឬ​អត្រា​ការ​ប្រាក់បណ្ដែត។ 

លក្ខណៈពិសេស

រយៈពេលប្រាក់កម្ចី ជា​ធម្មតា​មានរយៈពេលវែង។ នៅពេល​ដក​ប្រាក់កម្ចីហើយ សមតុល្យ​នឹង​​ថយចុះ​​តាមរយៈ​ការ​បង់រំលោះ​ប្រចាំខែ ត្រីមាស ឬ​ឆមាស​ ដើម្បីកុំឱ្យ​អ្នកខ្ចី​រង​សម្ពាធ​ខ្លាំង។ 

អ្នកដែលមានសិទ្ធិ​ស្នើសុំ​​​

គ្រប់អង្គភាពអាជីវកម្មទាំងអស់​ដែលបានចុះបញ្ជីនៅ​ក្នុងប្រទេសកម្ពុជា រាប់បញ្ចូលទាំង ​សហគ្រាស ​ឯកបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុន​ឯកជនទទួល​ខុស​ត្រូវមានកម្រិត​ និង​ក្រុមហ៊ុន​មហាជ​ន​ទទួល​ខុស​ត្រូវមានកម្រិត។

ឯកសារដែល​ចាំបាច់

  1. បែបបទស្នើសុំ​សេវា​ធនាគារ (អាច​សុំ​ពី​ធនាគារ​បាន) 
  2. ប្រវត្តិ​ក្រុមហ៊ុន និងអាជីវកម្ម
  3. វិញ្ញាបនបត្រ​​បញ្ជាក់ការ​ចុះឈ្មោះ​ក្នុងបញ្ជីពាណិជ្ជកម្ម (ប្រសិនបើមាន)
  4. លក្ខន្តិកៈក្រុមហ៊ុន និងសេចក្ដីសម្រេច​​របស់​អភិបាល
  5. របាយការណ៍ហិរញ្ញវត្ថុ​ដែល​បានធ្វើសវនកម្មរួច​សម្រាប់រយៈពេល 3 ឆ្នាំ​ចុង​ក្រោយ និង​របាយការណ៍ហិរញ្ញវត្ថុ​ចុង​ក្រោយ​បំផុត
  6. ព័ត៌មានលម្អិត​អំពីទ្រព្យ​សកម្មដែល​​ដាក់បញ្ចាំ និង/ឬ អំពីអ្នកធានា
  7. ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ ដែល​ធនាគារ​អាច​នឹង​តម្រូវទៅតាមកាលៈទេសៈជាក់លាក់ណាមួយ។

នីតិវិធី​ស្នើសុំ

ដើម្បី​ស្នើសុំ​ប្រាក់កម្ចី​ទ្រព្យ​សកម្មរយៈពេលវែង​ សូមទាក់ទង​មកកាន់ផ្នែក​សេវាធនាគារ​ក្រុមហ៊ុន (023988886)