សេចក្តីជូនដំណឹងសំខាន់

ប្រតិបត្តិការពាក់ព័ន្ធនឹងការចចារ ទិញ លក់ ទូទាត់ ផ្សព្វផ្សាយ​រូបិយវត្ថុគ្រីបតូ (Crypto Currencies) ដូចជា​ BitCoin និង​ឧបករណ៏អេឡិចត្រូនិចប្រហាក់ប្រហែល​ តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានហាមឃាត់នៅកម្ពុជា។
 
 

ដើម្បីធានាដល់សុវត្ថភាពហិរញ្ញវត្ថុរបស់អ្នក ធនាគារយើងខ្ញុំសូមក្រែងរំលឹកដល់អតិថិជនទាំងអស់ សូមកុំប្រើប្រាស់គណនី BOC របស់ខ្លួនសម្រាប់ប្រតិបត្តិការរូបិវត្ថុគ្រីបតូ និងឧបករណ៏ប្រហាក់ប្រហែលណាមួយ។

 

សេចក្ដីជូនដំណឹងពីការបើកគណនីប្រាក់រៀល

អតិថិជនជាទីគោរព៖

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងសេវាទូទាត់សងប្រាក់នៅកម្ពុជា តម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ បើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀលជូនគ្រប់អតិថិជន ដើម្បីប្រើប្រាស់ក្នុងការទូទាត់។

 

ដើម្បីអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងមិនមានផលរំខានដល់ការប្រើប្រាស់គណនីរបស់លោកអ្នក សូមអញ្ជើញមកកាន់ទីតាំងសាខាដែលនៅជិតលោកអ្នក មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបើកគណនីប្រាក់រៀល។ ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងមកធនាគារតាមរយៈលេខទូរស័ព្ទខាងក្រោម។ យើងខ្ញុំ​សូមអរគុណដោយស្មោះស័្មគ្រចំពោះការយោគយល់ និងការគាំទ្ររបស់លោកអ្នកចំពោះធនាគារ។

                                                                  ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ

                                                                                  ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

ម៉ោងធ្វើការ៖

ថ្ងៃធ្វើការ

ម៉ោងធ្វើការ

ទីស្នាក់កណ្ដាល ឬសាខារងផ្សេងៗ

ច័ន្ទ-សុក្រ

៨:៣០-១៥:៣០

ទីស្នាក់ការកណ្ដាល, សាខារងអ៊ីនធឺខន, សាខារងទឹកថ្លា,            សាខារងខេត្តសៀមរាប, សាខារងខេត្តព្រះសីហនុ

សៅរិ៍

៨:៣០-១១:៣០

ទីស្នាក់ការកណ្ដាល, សាខារងខេត្តសៀមរាបសាខារងខេត្តព្រះសីហនុ

អាទិត្យ

៨:៣០-១១:៣០

សាខារងអ៊ីនធឺខន, សាខារងទឹកថ្លា

លេខទំនាក់ទំនង៖

ទីស្នាក់កណ្ដាល               ​      លេខទូរស័ព្ទ៖ ០២៣ ៩៨៨ ៨៨៦     លេខតំណភ្ជាប់៖ ៨៨២៧ ឬ ៨៨៩៩

សាខារងអ៊ីនធឺខន              លេខទូរស័ព្ទ៖ ០២៣ ៩៨៨ ៨៨៦     លេខតំណភ្ជាប់៖ ៨៦៨៨

សាខារងទឹកថ្លា                   លេខទូរស័ព្ទ៖ ០២៣ ៩៨៨ ៨៨៦     លេខតំណភ្ជាប់៖ ៨៥៨៨ ឬ ៨៥២១

សាខារងខេត្តព្រះសីហនុ        លេខទូរស័ព្ទ៖ ០២៣ ៩៨៨ ៨៨៦     លេខតំណភ្ជាប់៖ ៨៥១០

សាខារងខេត្តសៀមរាប         លេខទូរស័ព្ទ៖ ០២៣ ៩៨៨ ៨៨៦     លេខតំណភ្ជាប់៖ ៨៥០៦ ឬ ៨៥០៧

សេចក្តីជូនដំណឹងស្តីពីការទូទាត់ប្រាក់តាមរយៈ​KHQR

អតិថិជនជាទីគោរព​ :

 

ថ្មីៗនេះ យើងខ្ញុំសង្កេតឃើញថា អតិថិជនមួយចំនួនមិនទាន់បានកំណត់គណនីទទួលប្រាក់លំនាំដើម(default account)ទាំងប្រាក់រៀល​ (KHR) និង ប្រាក់ដុល្លារ (USD) ដែលអាចបណ្តាលឱ្យមានការពន្យារពេលក្នុងការការទូទាត់ប្រាក់ តាមរយៈ KHQR ។ ធនាគារយើងនឹងទាក់ទងទៅកាន់លោកអ្នកដោយផ្ទាល់ ដើម្បីស្នើសុំ​​ការអនុញ្ញាតក្នុងការទូទាត់ចូលគណនីសកម្មរបស់លោកអ្នកក្នុងករណីដែលមានប្រតិបត្តិការសម្រាប់គណនីដូចបានរៀបរាប់ខាងលើ។ប្រសិនបើយើងខ្ញុំមិនទទួលបានការឆ្លើយតបពីលោកអ្នកក្នុងរយៈពេល ៥ ថ្ងៃនៃថ្ងៃធ្វើការចាប់ពីថ្ងៃប្រតិបត្តិការ ធនាគារយើងខ្ញុំនឹងបញ្ចូលទឹកប្រាក់ទៅក្នុងគណនីសកម្មរបស់លោកអ្នកដែលមានរូបិយប័ណ្ណដូចគ្នាក្រោមឈ្មោះរបស់លោកអ្នក។ដើម្បីធានាឱ្យប្រតិបត្តិការមានភាពរលូន និងទាន់ពេលវេលា សូមអតិថិជនកំណត់គណនីទទួលលំនាំដើម ( default account)ទាំងប្រាក់រៀល និង ប្រាក់ដុល្លារ នៅក្នុងកម្មវិធីទូរស័ព្ទដៃចល័ត (Mobile Banking App) ហើយត្រូវប្រាកដថាគណនីលោកអ្នកជាគណនីសកម្ម (Active)

ប្រសិនបើអ្នកមានសំណួរណាមួយ សូមទំនាក់ទំនងមកកាន់ធនាគារយើងខ្ញុំ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងការគាំទ្ររបស់លោកអ្នក។

ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ

ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥