លក្ខខណ្ឌ
គេហទំព័រនេះត្រូវបានផ្តល់ជូនដោយ ធនាគារចិនលីមីតធីតសាខាភ្នំពេញសម្រាប់ផ្តល់ព័ត៌មានតែប៉ុណ្ណោះ។ធនាគារចិនលីមីតធីតសាខាភ្នំពេញ ផ្តល់សិទ្ធិឱ្យអតិថិជនប្រើប្រាស់គេហទំព័រតាមរយៈលក្ខខណ្ឌដូចខាងក្រោម។ អតិថិជនត្រូវអានដោយយកចិត្តទុកដាក់នូវ សេចក្តីប្រកាសអំពីគោលការណ៍ឯកជនភាព ការបដិសេធ សេចក្តីជូនដំណឹងអំពីការរក្សាសិទ្ធិ និងលក្ខខណ្ឌទាំងនេះ។ អតិថិជនដែលមិនយល់ស្របនឹងលក្ខខណ្ឌសូមកុំប្រើប្រាស់គេហទំព័រ ឬទាញយកឯកសារ។
ការអនុញ្ញាតមានកំណត់
ការប្រើប្រាស់គេហទំព័រ
ធនាគារចិនលីមីតធីតសាខាភ្នំពេញ ផ្តល់សិទ្ធិឱ្យអតិថិជននូវ សិទ្ធិមានកំណត់ និងមិនផ្ទេរបាន ក្នុងការចូលមើល ការប្រើប្រាស់ និងបង្ហាញគេហទំព័រ និងទិន្នន័យ។ អតិថិជនត្រូវយល់ព្រម មិនឱ្យរំខាន ឬព្យាយាមរំខានដល់ដំណើរការគេហទំព័រនេះ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ ផ្តល់សិទ្ធិឱ្យអតិថិជនអាន និងទាញយកឯកសារនៅលើគេហទំព័រ សម្រាប់ប្រើប្រាស់ជាជាងការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម លុះត្រា តែអតិថិជន ធានារក្សាសិទ្ធិថតចម្លងឯកសារដើម និងសម្ភារៈផ្សេងទៀតនៅលើច្បាប់ចម្លង។ អតិថិជនមិនត្រូវកែប្រែថតចម្លងបង្ហាញជាសាធារណៈ បោះពុម្ពផ្សាយ ឬចែកចាយសម្ភារៈទាំងនោះ ឬប្រើប្រាស់សម្រាប់គោលបំណងសាធារណៈ ឬពាណិជ្ជកម្មណាមួយឡើយ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ ហាមមិនឱ្យប្រើប្រាស់ទិន្នន័យទាំងនេះនៅលើគេហទំព័រផ្សេងទៀត ឬកុំព្យូទ័រតាមអ៊ិនធឺរណេតក្នុងគោលបំណងណា មួយឡើយ។ សម្ភារៈនៅលើគេហទំព័រនេះស្ថិតក្រោមការការពារ ការរក្សាសិទ្ធិ ការប្រើប្រាស់ដែលគ្មានការអនុញ្ញាតណាមួយអាចបណ្តាលឱ្យមានការរំលោភបំពានច្បាប់រក្សាសិទ្ធិ ការរំលោភច្បាប់ពាណិជ្ជសញ្ញា ឬច្បាប់ផ្សេងទៀត។ ប្រសិនបើអតិថិជនមិនគោរពតាមបទប្បញ្ញត្តិណាមួយនៅទីនេះ ការអនុញ្ញាតឱ្យប្រើប្រាស់គេហទំព័រអាចនឹងបញ្ឈប់ដោយស្វ័យប្រវត្តិហើយនឹងត្រូវបំផ្លាញសម្ភារៈទាញយកឬព្រីនចេញភ្លាមៗ។
ការប្រើប្រាស់សូហ្វវែរសម្រាប់ការទាញយកកម្មវិធីណាមួយនៅលើគេហទំព័រនេះ អតិថិជនត្រូវអាន និងទទួលយកបទប្បញ្ញត្តិអាជ្ញាប័ណ្ណលើសូហ្វវែរសម្រាប់ប្រើប្រាស់ បើមិនដូច្នេះទេអតិថិជន មិនត្រូវទាញយក ឬតំឡើងកម្មវិធីនោះទេ។
សេវាកម្មអតិថិជន
អតិថិជនអាចប្រើប្រាស់សេវាកម្ម ធនាគារចិនសាខាភ្នំពេញ និងមាតិកាព័ត៌មាន និងទិន្នន័យសម្រាប់គោលបំណងស្របច្បាប់ប៉ុណ្ណោះ។ អតិថិជនមិនត្រូវបញ្ចូល ផ្សព្វផ្សាយសម្ភារៈ ឬព័ត៌មានដោយពាក្យបង្កាច់បង្ខូច ពាក្យអាសអាភាស ឬរូបភាពអាសអាភាស ការរំលោភបំពាន ការចាប់អារម្មណ៍ខុសច្បាប់ ឬការចាប់អារម្មណ៍ ឬព័ត៌មានដែលមានផ្ទុកការសុំលុយ សេវាកម្ម ឬការផ្សាយពាណិជ្ជកម្មតាមរយៈសេវាកម្មឡើយ។
