ការប្រកាសបដិសេធ
ព័ត៌មាន និងទិន្នន័យនៅលើគេហទំព័រនេះ ឬគេហទំព័រផ្សេងទៀត ដែលភ្ជាប់នៅទីនេះរួមទាំង អត្ថបទ តួលេខ តំណ ឬធាតុផ្សេងទៀត ត្រូវបានផ្តល់ជូនជាទម្រង់នៃ "ប្រសិនបើមាន" ឬ "ប្រសិនបើអាច" ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនទទួលខុសត្រូវចំពោះភាពត្រឹមត្រូវ ភាពជឿជាក់ ឬពេញលេញនៃព័ត៌មាន និងទិន្នន័យ ឬចំពោះកំហុស ឬការលុបចោលណាមួយឡើយ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនអាចផ្តល់ការធានា (បញ្ជាក់បង្ហាញ ឬស្របច្បាប់) ចំពោះព័ត៌មាន និងទិន្នន័យនោះទេ ប៉ុន្តែមិនត្រូវបានកំណត់ចំពោះការធានានៃការមិនរំលោភលើសិទ្ធិរបស់ភាគីទីបី ភាពជាម្ចាស់ ទីផ្សារ គុណភាព ការប្រើប្រាស់ពិសេស ឬគ្មានអត្ថិភាពនៃមេរោគកុំព្យូទ័រណាមួយឡើយ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនមានការប្តេជ្ញាចិត្តក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន និងទិន្នន័យទាន់ពេលវេលានៅលើគេហទំព័រដែលអាចហួសកំណត់នោះទេ។
ដែនកំណត់នៃការទទួលខុសត្រូវ
ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយឡើយ ទោះបីការបាត់បង់កើតឡើងដោយសារការប្រើប្រាស់ ឬបរាជ័យក្នុងការប្រើប្រាស់គេហទំព័រ គេហទំព័រភ្ជាប់ ឬព័ត៌មានណាមួយក៏ដោយ (រាប់បញ្ចូលប៉ុន្តែមិនកំណត់ចំពោះ ការបាត់បង់ណាមួយដែលកើតឡើងពីប្រាក់ចំណេញដែលបាត់បង់ ឬព័ត៌មាន ឬការរំខានអាជីវកម្ម) ឬមានការធានា កិច្ចសន្យា ការរំលោភ ឬមូលដ្ឋានច្បាប់ណាមួយ សម្រាប់ការបាត់បង់ ឬព័ត៌មានណាមួយដែលទទួលបានជាមុនអំពីការបាត់បង់ដែលអាចកើតមាន ជាលទ្ធផលនៃការប្រើប្រាស់ព័ត៌មាននៅលើគេហទំព័រ ថែរក្សា ជួសជុល ឬកែសំរួលឧបករណ៍ ឬទិន្នន័យនោះនឹងត្រូវគិតថ្លៃ។ នៅពេលដែលច្បាប់អនុវត្តមិនរាប់បញ្ចូលការខាតបង់ម្តងម្កាល ឬដោយប្រយោល ហើយក៏មិនកំណត់វិសាលភាពនៃការទទួលខុសត្រូវ នោះវិសាលភាព ឬបទប្បញ្ញត្តិខាងលើមិនអាចអនុវត្តចំពោះអតិថិជនបានដែរ។
ដែនកំណត់នៃនិវាសនជន
ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនទទួលខុសត្រូវចំពោះស្ថាប័នណាមួយទាក់ទងនឹងការខាតបង់ ដោយផ្ទាល់ ដោយប្រយោល ពិសេសការដាក់បញ្ចាំ ឬការខាតបង់ផ្សេងៗទៀត (រាប់បញ្ចូលទាំងមិនបានកំណត់ចំពោះការខាតបង់ប្រាក់ចំណេញ ការរំខានអាជីវកម្ម ការបាត់បង់ទិន្នន័យកម្មវិធី ឬទិន្នន័យនៅក្នុងប្រព័ន្ធដំណើរការព័ត៌មានរបស់អ្នក) ទាក់ទងនឹងការប្រើប្រាស់ ឬការបរាជ័យក្នុងការប្រើប្រាស់មាតិកាទិន្នន័យ ឬមុខងារណាមួយនៃគេហទំព័រ ឬគេហទំព័រដែលមានភ្ជាប់ណាមួយ ទោះបីជាសាខាអាចត្រូវបានគេជូនដំណឹងអំពីលទ្ធភាពនៃការបាត់បង់ក៏ដោយ។
អតិថិជនអន្តរជាតិ
ផលិតផល និងសេវាកម្មនៅលើគេហទំព័រ អនុវត្តតែចំពោះមនុស្សក្នុងតំបន់ដែលផលិតផល និងសេវាកម្មត្រូវបានអនុញ្ញាតឱ្យផ្តល់ជូនដោយច្បាប់ប៉ុណ្ណោះ។ សម្រាប់មនុស្សក្នុងតំបន់ដែលផលិតផល និងសេវាកម្មបែបនេះត្រូវបានកំណត់ដោយច្បាប់ដែលអាចអនុវត្តព័ត៌មាននៅលើគេហទំព័រនឹងមិនត្រូវបានចាត់ទុកថាជាការផ្សព្វផ្សាយ ឬការស្នើសុំឡើយ។ អតិថិជនត្រូវយោគយល់ និងគោរពតាមច្បាប់ និងបទបញ្ជាក្នុងតំបន់។
ការកែប្រែ
ធនាគារចិនសាខាលីមីតធីតភ្នំពេញ សូមរក្សាសិទ្ធិ ក្នុងការកែប្រែ ផ្លាស់ប្តូរ បន្ថែម ឬលុបចោលនូវបទប្បញ្ញត្តិទាំងអស់ ឬផ្នែកខ្លះនៅក្នុងសេចក្តីអះអាងនេះ នៅពេលណាក៏បាន ហើយអតិថិជនត្រូវចូលមើលគេហទំព័រពីពេលមួយទៅពេលមួយសម្រាប់បទប្បញ្ញត្តិថ្មីៗ ការផ្លាស់ប្តូរ បទប្បញ្ញត្តិ ត្រូវចូលជាធរមាននៅពេលមានការជូនដំណឹង។ អតិថិជននឹងត្រូវបានចាត់ទុកថាបានទទួលយកការកែប្រែបែបនេះសម្រាប់ការបន្តប្រើប្រាស់គេហទំព័រតាមរយៈការជូនដំណឹងអំពីការកែប្រែ។
ព័ត៌មាននៅលើគេហទំព័រនេះមិនមានការរឹតត្បិត ឬការទទួលខុសត្រូវឡើយ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ នៅគ្រប់ពេលវេលា ដោយគ្មានការជូនដំណឹងជាមុន បញ្ឈប់ កែប្រែ ផ្អាក ឬបញ្ឈប់ផ្នែកណាមួយនៃគេហទំព័រ រួមទាំងការប្រើប្រាស់ភាពពិសេសនៃមុខងារណាមួយ។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ ក៏អាចដាក់កម្រិតលើមុខងារ និងសេវាកម្ម ឬការបើកមើលរបស់អតិថិជននូវផ្នែកណាមួយ ឬខ្លឹមសារនៃគេហទំព័រនេះដោយមិនមានការជូនដំណឹងជាមុន ឬមិនទទួលខុសត្រូវ។ អាចបញ្ចប់ការអនុម័ត សិទ្ធិ និងការអនុញ្ញាត ហើយអតិថិជនត្រូវបំផ្លាញរាល់ទិន្នន័យទាំងអស់ក្នុងករណីបែបនេះ។
គោលនយោបាយស្តីពីតំណភ្ជាប់
តំណភ្ជាប់ទៅកាន់ភាគីទីបីណាមួយនៅលើគេហទំព័រនេះគឺ សម្រាប់ភាពងាយស្រួលរបស់អតិថិជនតែប៉ុណ្ណោះ។ អតិថិជននឹងចាកចេញពីគេហទំព័រនេះ ដោយចុចលើតំណភ្ជាប់ណាមួយ សម្រាប់ការចូលមើលគេហទំព័រដែលបានភ្ជាប់ ហើយត្រូវទទួលខុសត្រូវចំពោះហានិភ័យណាមួយដែលកើតឡើង ហើយចាត់វិធានការដើម្បីការពារមេរោគ ឬកត្តាបំផ្លាញផ្សេងទៀត។ ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនអាចធានា ពន្យល់ ឬទទួលស្គាល់គេហទំព័រណាមួយ ព័ត៌មាន ផលិតផល ឬសេវាកម្មដែលបានភ្ជាប់ ឬផលវិបាកដែលកើតឡើងពីការប្រើប្រាស់ឡើយ។
ក. តំណភ្ជាប់មិនអាចបញ្ជាក់ថា ធនាគារចិនលីមីតធីតសាខាភ្នំពេញ ឬគេហទំព័រនេះ បានឧបត្ថម្ភ ទទួលស្គាល់ទទួលស្គាល់ពាក់ព័ន្ធ ឬជាកម្មសិទ្ធិស្របច្បាប់នូវរាល់ស្លាកសញ្ញាពាណិជ្ជ សញ្ញាយីហោ និមិត្តសញ្ញា ឬនិមិត្តសញ្ញារក្សាសិទ្ធិ ដែលបង្ហាញ ឬចូលមើលបានតាមរយៈតំណភ្ជាប់។ ក៏មិនដែលបញ្ជាក់ថា គេហទំព័រដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកសញ្ញាពាណិជ្ជ សញ្ញាយីហោ ឡូហ្គូ ឬនិមិត្តសញ្ញារក្សាសិទ្ធិរបស់ ធនាគារចិនលីមីតធីតសាខាភ្នំពេញ ឬសាខាសម្ព័ន្ធ ឬសាខារងរបស់ខ្លួន។
ខ. អតិថិជនអាចចូលមើលគេហទំព័រដែលបង្កើត និងដំណើរការដោយភាគីទីបី តាមរយៈតំណភ្ជាប់នៅលើគេហទំព័រនេះ។ ភាគីទីបីមិនមែនជាសមាជិករបស់ធនាគារទេ ហើយតំណភ្ជាប់គ្រាន់តែជាឯកសារយោងសម្រាប់អតិថិជនប៉ុណ្ណោះ។
គ. គេហទំព័រ ឬទំព័រណាមួយ ដែលភ្ជាប់បណ្តាញដោយគេហទំព័រនេះ មិនអាចចាត់ទុកថាជាការយល់ព្រម ការណែនាំ ការទទួលស្គាល់ ការធានា ឬការស្នើសុំសេវាកម្ម និងផលិតផលរបស់ភាគីទីបី ឬគេហទំព័ររបស់ខ្លួន ហើយក៏មិនបង្ហាញថាជាដៃគូរបស់សាខាដែរ លើកលែងតែ សេចក្តីថ្លែងការណ៍ជាក់លាក់នៃកិច្ចសហប្រតិបត្តិការ។
ឃ. ធនាគារចិនលីមីតធីតសាខាភ្នំពេញ មិនអាចជាអ្នកចូលរួមក្នុងកិច្ចសន្យាណាមួយរបស់អ្នកជាមួយអ្នកផ្តល់តំណភ្ជាប់ណាមួយនៅលើគេហទំព័រនេះទេ លើកលែងតែសាខាបានទទួលស្គាល់ ឬយល់ព្រមយ៉ាងច្បាស់ពីការចូលរួមរបស់ខ្លួន។
ង. កម្មវិធីសូហ្វវែណាមួយនៅលើគេហទំព័រដែលមានតំណភ្ជាប់ គឺផ្តល់ភាពងាយស្រួលដល់អតិថិជន។ អតិថិជនត្រូវទទួលខុសត្រូវចំពោះបញ្ហា ឬផលវិបាកណាមួយដែលកើតឡើងពីការទាញយកកម្មវិធី ខណៈពេលដែលសាខាត្រូវបដិសេធរាល់ការទទួលខុសត្រូវណាមួយដែលកើតឡើង។ លើសពីនេះទៀត នៅពេលកម្មវិធីដែលទាញយកពីអ៊ីនធឺណេត អាចស្ថិតនៅក្រោមដែនកំណត់នៃកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណសូហ្វវែររបស់ខ្លួន សាខាក៏ត្រូវទទួលខុសត្រូវផងដែរចំពោះការរំលោភណាមួយដែលអាចកើតមានលើកម្មសិទ្ធិបញ្ញារបស់អ្នកផ្តល់សូហ្វវែ ដែលកើតឡើងពីការមិនគោរពតាមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណសូហ្វវែ។
