ប្រាក់កម្ចីរួម (Syndicate Loan)
សេចក្ដីផ្ដើម
ប្រាក់កម្ចីរួម គឺជាយន្តការហិរញ្ញប្បទានដ៏មានប្រសិទ្ធភាព ដែលក្នុងនោះអតិរេកនៃសន្ទនីយភាពពីទីផ្សារហិរញ្ញវត្ថុអាចត្រូវបានកៀរគរយកមកគាំទ្រដល់តម្រូវការហិរញ្ញវត្ថុកាន់តែច្រើនជាងមុនពីសំណាក់អតិថិជនខ្ចីប្រាក់។ ហិរញ្ញប្បទានប្រភេទនេះត្រូវបានផ្ដល់ជូនពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុយ៉ាងតិចពីរ ឬច្រើនជាងនេះ ដល់អតិថិជនខ្ចីប្រាក់ ក្រោមលក្ខខណ្ឌហិរញ្ញប្បទានរួមមួយ ដែលគ្រប់គ្រងដោយឯកសារសេវាប្រាក់កម្ចីតែមួយ។ ធនាគារភ្នាក់ងារនឹងធ្វើជាអន្តរការីរវាងអ្នកខ្ចី និងគ្រឹះស្ថានហិរញ្ញវត្ថុ អំឡុងពេលផ្ដល់ប្រាក់កម្ចី។ ធនាគារចិន (BOC) មានជំនាញ និងបទពិសោធន៍ចាំបាច់ដើម្បីរៀបចំប្រាក់កម្ចីប្រភេទនេះសម្រាប់អតិថិជនដ៏មានតម្លៃរបស់
យើង។
លក្ខណៈពិសេស
ជាទូទៅ ទឹកប្រាក់ហិរញ្ញប្បទានត្រូវមានចំនួនច្រើនជាដុំកំភួន ដើម្បីធានាបាននូវការរៀបចំហិរញ្ញប្បទានប្រភេទនេះ និងដើម្បីសម្របសម្រួលឱ្យមានការកាត់បន្ថយចំណាយតាមរយៈសេដ្ឋកិច្ចមាត្រដ្ឋាន។ លក្ខណៈពិសេសខាងក្រោមនេះ នឹងត្រូវបានអនុវត្តជាទូទៅ៖
- ហិរញ្ញប្បទានប្រភេទនេះអាចស្នើសុំពីទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ក្នុងតំបន់ ឬថ្នាក់អន្តរជាតិ ដោយអាស្រ័យលើលក្ខខណ្ឌនៃមូលដ្ឋានហិរញ្ញប្បទាន។ អ្នកចូលរួមផ្ដល់កម្ចីអាចមានប្រភពមកពីតំបន់ភូមិសាស្ត្រខុសៗគ្នា។
- វិធីសាស្ត្រផ្ដល់ហិរញ្ញប្បទាននេះ អាចត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់គោលបំណងផ្សេងៗ ដូចជាដើមទុនប្រតិបត្តិការ មូលនិធិក្រុមហ៊ុន និងរតនាគារទូទៅ ការវិនិយោគ ការទិញក្រុមហ៊ុន និងតម្រូវការហិរញ្ញប្បទានគម្រោងជាដើម ហើយពាក់ព័ន្ធនឹងវិស័យ
ឧស្សាហកម្មផ្សេងៗ។ រូបិយប័ណ្ណនានាដូចជា ប្រាក់ដុល្លារ ប្រាក់យ៉ន់ ប្រាក់រៀល ជាដើម អាចផ្ដល់ជូន ដោយអាស្រ័យទៅលើតម្រូវការ។ - ការផ្ដល់ហិរញ្ញប្បទានអាចត្រូវបានគិតជាប្រាក់កម្ចីតាមកំណត់ ឥណទានបង្វិល ឬតាមរចនាសម្ព័ន្ធផ្សេងទៀត ដើម្បីតម្រូវតាមលក្ខខណ្ឌរបស់អ្នក។
អ្នកដែលមានសិទ្ធិស្នើសុំ
អ្នកដែលមានសិទ្ធិសមស្របក្នុងការប្រើប្រាស់កម្ចីរួមនេះ រួមមាន ក្រុមហ៊ុនខ្នាតតូចទៅខ្នាតធំ
សាជីវកម្ម ពហុជាតិ គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល និងរដ្ឋាភិបាលថ្នាក់កណ្ដាល រាប់បញ្ចូលទាំង ទីភ្នាក់ងារដែលពាក់ព័ន្ធផងដែរ។ ហិរញ្ញប្បទាននេះអាចត្រូវបានចាត់ចែងដោយអង្គភាពទាំងនេះដោយខ្លួនឯងផ្ទាល់ ឬដោយប្រយោល តាមរយៈក្រុមហ៊ុនដែលមានគោលបំណងពិសេសពាក់ព័ន្ធរបស់ខ្លួន ក្រោមរចនាសម្ព័ន្ធឥណទានរឹងមាំ។ លក្ខខណ្ឌអនុវត្តនានាអាស្រ័យលើប្រវត្តិហិរញ្ញវត្ថុរបស់អ្នកខ្ចី តម្រូវការហិរញ្ញប្បទាន និងលក្ខខណ្ឌលុបលើដែលកំណត់នៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងកត្តាជាច្រើនផ្សេងទៀត។
លក្ខខណ្ឌស្នើសុំ
ដោយផ្អែកទៅលើលក្ខណៈមូលដ្ឋាននៃតម្រូវការហិរញ្ញប្បទាន ព័ត៌មានដែលមានស្រាប់ និងដោយពិចារណាលើការរំពឹងទុកផ្នែកទីផ្សារ ខាងក្រោមនេះជាព័ត៌មានមូលដ្ឋានដែលចាំបាច់តម្រូវឱ្យមាន៖
- ព័ត៌មានលម្អិតអំពីតម្រូវការហិរញ្ញប្បទានជាក់លាក់
- ព័ត៌មានសាវតារ និងប្រវត្តិហិរញ្ញវត្ថុរបស់អ្នកខ្ចី និងគ្រុបរបស់ខ្លួន
- ផែនការអាជីវកម្ម
- របាយការណ៍ប្រចាំឆ្នាំ ឬរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ 3 ឆ្នាំចុងក្រោយ រាប់បញ្ចូលទាំងការព្យាករណ៍អំពីលំហូរសាច់ប្រាក់ផងដែរ
- ព័ត៌មានផ្សេងទៀតតាមការស្នើសុំ
នីតិវិធីស្នើសុំ
ដោយសារតែដំណើរការមានចរិតលក្ខណៈផ្សេងៗគ្នា ដូច្នេះ អតិថិជនសក្ដានុពលត្រូវបានស្នើសុំឱ្យធ្វើការសាកសួរទៅកាន់ការិយាល័យរបស់យើង (023988886)។